ទម្លាប់​១៧​ចំណុច​​នេះ​ ​​អាច​បញ្ជាក់​ថា ​អ្នក​ណា​ជា​បុគ្គលិក​គំរូ​ក្នុង​ស្ថាប័ន​
  • ទម្លាប់​១៧​ចំណុច​​នេះ​ ​​អាច​បញ្ជាក់​ថា ​អ្នក​ណា​ជា​បុគ្គលិក​គំរូ​ក្នុង​ស្ថាប័ន​
2 years ago. 475

ដើម្បី​ក្លាយជា​បុគ្គលិក​គំរូ​ក្នុង​ស្ថាប័ន​ បុគ្គលិក​គួរ​មាន​​បំពេញ​លក្ខណៈ​សម្បត្តិ​​​ ១៧​ចំណុច​ខាង​ក្រោម​នេះ​​៖
 
១) យល់ច្បាស់​ពី​ចក្ខុវិស័យ ​បេសកម្ម​ គោលបំណង​ និង​ តំលៃ​ស្នូល​របស់​អង្គភាព​
២) យល់ច្បាស់​ពី​តួនាទី​របស់ខ្លួន និង ក្តី​រំពឹងទុក​របស់​ថ្នាក់លើ​
៣) បន្តធ្វើ​ការ​ឲ្យ​លើសពី​ការរំពឹងទុក​របស់​ថ្នាក់លើ​
៤) មាន​ផែនការ​ការងារ ​ប្រចាំ​ថ្ងៃ ​សប្តាហ៍​ និង ​ខែ​
៥) ធ្វើជា​គំរូ​ល្អ សម្រាប់​បុគ្គលិក​ដទៃទៀត​
៦) សហការ​ការងារ​ក្រុម​បានល្អ ដោយ​ការយល់​គេ​ មុននឹង​ឲ្យ​គេ​យល់​ពី​ខ្លួន​
៧) ម្ចាស់ការ​លើ​សតិអារម្មណ៍​ខ្លួន បាន​យ៉ាង​ប្រសើរ​
៨) រក្សា​ការអភិវឌ្ឍ​ខ្លួន​តាមរយ​: ការអាន​សៀវភៅ ​ទស្សនាវដ្ដី ​កាសែត​ ស្តាប់​វិទ្យុ ​ដើម្បី​ដើរ​ទាន់​សម័យកាល​
៩) ចូលរួម​វគ្គ​បណ្តុះបណ្តាល ដើម្បី​បាន​បង្កើត​មិត្តភ័ក្តិ​​ថ្មីៗ និង រៀន​ពី​អ្នកដទៃ​នូវ​អ្វី ដែល​ខ្លួន​មិនទាន់​ពូកែ​
១០) ផ្តួចផ្តើម​គំនិត​ថ្មីៗ និង បន្ត​ការធ្វើការងារ​ឲ្យ​ចប់​ចុង​ចប់​ដើម​
១១) ធ្វើជា​ផ្នែក​នៃ​ដំណោះស្រាយ​ជានិច្ច​
១២) គិត​វិជ្ជមាន​ជាប្រចាំ​
១៣) លេង​កីឡា និង បរិភោគ​ល្អ​ដើម្បី​សុខភាព​ល្អ​
១៤) មិន​រអ៊ូរទាំ មិន​រិះគន់ មិន​បន្ទោស និង ចៀសវាង​ការនិយាយ​អាក្រក់​ពី​អ្នកដទៃ​
១៥) មិន​ប្រណាំងប្រជែង​ដើម្បី​មុខមាត់ មិន​ឆ្លៀត​ឱកាស​ដើម្បី​លាភ​សក្ការ​:​ខុស​ប្រក្រតី​
១៦) ជួយ​សន្សំសំចៃ​ដល់​អង្គភាព​
១៧) បន្ត​ការគិត​ល្អ ការនិយាយ​ល្អ និង ធ្វើ​តែ​អំពើ​ល្អ​