ខគោ , គុយទាវខគោ, មីខគោ ,នំបុង័ខគោ
  • គ្រឿងផ្សំ: សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ ,ប្រហិតសាច់គោ , ការ៉ុត
2 years ago. 2313

ខគោ , គុយទាវខគោ, មីខគោ ,នំបុង័ខគោ មាននៅទីនេះ
គ្រឿងផ្សំ:
សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ ,ប្រហិតសាច់គោ , ការ៉ុត រំដេង ,គល់ស្លឹកគ្រៃ, ខ្ទឹមស ខ្ទឹមក្រហម, ម្ទេសឆ្អើរ , គ្រឿងការី ,គ្រឿងសាតេ, ផ្កាចន្ទ័ , ឈើអែម ទឹកដូង
បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ,ត្រកួន ជីរណា ជីនាងវង ម្អម , ខ្ទឹមបារាំង , មី ,នំបុង័ ,គុយទាវ ...
វិធីធ្វើ
ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្កត្នោតចូលកូរអោយឡើងពណ៌ជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ទឹកប៉េងប៉ោះ ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ម្សៅខគោ (ផ្កាចន្ទ័ ឈើអែម ) យករំលីងសិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ ទើបចាក់ទឹកដូងចូល ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ ទៅ២ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២ស្លាបព្រាផង ភ្លក់មើលល្មមហើយ លើកឡើង
បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រះុ ពេលញាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងជាកាស្រេច
នេះជារបៀបធ្វើរបស់ញុំ របៀបនៃការធ្វើអាស្រយ័តាមផ្ទះនិងតាមតំបន់ដែរ ជួនកាលគេធ្វើ រឺប្រើគ្រឿងផ្សំខុសគ្នាតិច តិច ពីរបៀបធ្វើរបស់ខ្ញុំ អាស្រ័យការដែលយើងចូលចិត្ត ៕