របៀបធ្វើ ទឹកសៀង
  • គ្រឿងផ្សំ - សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ...
2 years ago. 637


របៀបធ្វើ ទឹកសៀង
-------------
#គ្រឿងផ្សំ
- សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ 
- ខ្ញី ១ដុំតូច (តាមចំណូលចិត្ត)
- ខ្ទឹមស ២ ទៅ ២ ដុំ 
- ម្ទេសហាន់ ៣ផ្លែរ 
- ស្ករស ឬស្ករត្នោតកាន់ែតល្អ ២ ស្លាបព្រាបាយ 
- ម្សៅពោត ២ស្លាបព្រាបាយ

#របៀបធ្វើ

1- ហាន់ខ្ញី និងដំខ្ទឹមស ហើយចិញ្រាំអោយល្អិតៗ 
2- ចិញ្រាំសៀងអោយម៉ត់ 
3- ដាក់ឆ្នាំងលើចង្ក្រានកម្តៅល្មម រួចរំលីងស្ករត្នោតអោយក្រហមក្រមៅបន្តិច តែមិនមែនអោយខ្លោចទេ ។ បើប្រើសៀងប្រៃ ត្រូវរំលីងស្ករច្រើនបន្តិច ។ ផ្ទុយទៅវិញបើប្រើសៀងផ្អែម ត្រូវបន្ថយស្ករត្នោតវិញ ។ 
4- ដាក់ខ្ទឹមស និងខ្ញីចូល ហើយកូរអោយសប់ ។ កូរប្រហែល ១ នាទី និងដាក់ម្ទេសចូល 
5- ចាក់សៀងចូល កូរបន្តិច ហើយចាក់ទឹកកន្លះកែវ ចូល ។ ភ្លក់មើលតាមចំណូលចិត្ត 
6- ដើម្បីអោយទឹកសៀងខាប់ល្អ ដូចយើងទិញពីផ្សារ ត្រូវយកម្សៅពោត ២ ស្លាបព្រាបាយ លាយជាមួយទឹកបន្តិច ហើយកូរអោយសប់ រួចចាក់ចូលក្នុងឆ្នាំងទឹកសៀង ហើយកូរ កន្លះនាទី ។ បើមិនទាន់ខាប់ល្អ កូរម្សៅពោតបន្តិចបន្ថែម ជាការស្រេច ។