របៀបធ្វើសាច់គោបំពងល្ងរ
  • គ្រឿងផ្សំ  - សាច់គោ ៥ខាំ - ស្ករ ១ស្លាបព្រាបាយ...
2 years ago. 749


របៀបធ្វើសាច់គោបំពងល្ងរ
---------
#គ្រឿងផ្សំ

- សាច់គោ ៥ខាំ
- ស្ករ ១ស្លាបព្រាបាយ
- ប៊ីចេងបន្តិច
- អំបិលបន្តិច
- ម្សៅមី ១ស្លាបព្រាបាយ
- ម្សៅឆា ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ខ្ទឹមសចញ្ច្រាំ ១ស្លាបព្រាបាយ
- ល្ងរស ៥ស្លាបព្រាបាយ
- ម្រេចបន្តិច
- ស្លឹកក្រូចសើច ២០សន្លឹក
- ប្រេងឆា

#របៀបធ្វើ

- សាច់គោ ជាអោយស្តើងៗ រួចហាន់ជាចង្វាមូល រួចយកទៅប្រលាក់ ជាមួយគ្រឿផ្សំដូចជា ស្ករ ប៊ីចេង អំបិល ម្សៅមី ម្សៅឆា ល្ងរ ម្រេច ប្រេងខ្យង និងខ្ទឹម ច្របល់អោយសព្វទុកប្រហែលជា ១០នាទី។
- ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់សាច់គោចូលបំពងប្រហែល ៥នាទីសឹមដាក់ស្លឹកក្រូចសើច រួចបំពងដល់សាច់ស្រួយជាការស្រេច៕