បៀបធ្វើ ទឹកសណ្តែកខៀវ (ទឹកសណ្តែកបាយ)
  • គ្រឿងផ្សំ  - សណ្តែកបាយ (ខៀវ) ១គីឡូ បកសំបកអោយស្អាត...
2 years ago. 372


បៀបធ្វើ ទឹកសណ្តែកខៀវ (ទឹកសណ្តែកបាយ)

#គ្រឿងផ្សំ

- សណ្តែកបាយ (ខៀវ) ១គីឡូ បកសំបកអោយស្អាត
- ទឹក ៨លីត្រ (បើចង់ខាប់ កាត់បន្ថយចំនួនទឹក)
- ខ្ទិះដូង ១លីត្រកន្លះ
- ស្ករ ១គីឡូ (បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ)
- អំបិល១ ស្លាបព្រាកាហ្វេ
- ស្លឹកតើយ ១០សន្លឹក

#របៀបធ្វើ

- យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រស់អោយស្អាត។
- យកសណ្តែក ដាក់កិនជាមួយ ទឹក៣លីត្រ ។
- បុកស្លឹកតើយ ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក។
- យកទឹក៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយនឹងទឹកសណ្តែកហើយ ដាំអោយពុះ។
- ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វជាការស្រេច៕