របៀបធ្វើបុកពោត រសជាតិពិសេស
  • គ្រឿងផ្សំ  - ពោតស្ងោរ ១ផ្លែ ចិតយកតែសាច់ - ត្រសក់ ១ផ្លែចិតជាចំណិតវែង ៣ថ្នាំងដៃ ...
2 years ago. 496


របៀបធ្វើបុកពោត រសជាតិពិសេស
#គ្រឿងផ្សំ

- ពោតស្ងោរ ១ផ្លែ ចិតយកតែសាច់
- ត្រសក់ ១ផ្លែចិតជាចំណិតវែង ៣ថ្នាំងដៃ
- សណ្តែកគួរ ២គួរ កាត់ ២ថ្នាំងដៃ
- ការ៉ុត ១ចំហៀង ឈូសជាសសៃវែង 
- បង្គាក្រៀម បន្តិច 
- ក្រូច ២-៣ចំណិត
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបកាហ្វេ
- ខ្ទឹមស ២កំពឹស
- សណ្តែកដីលីង ៣ស្លាបព្រាបាយ
- ស៊ុតស្ងោរឆ្អិន ២គ្រាប់ចិតជាចំណិតកុំតូចពេក
- ប៉េងប៉ោះ ១ផ្លែចិតជាដុំ
- ម្ទេស ដាក់តាមចូលចិត្ត

#វិធីធ្វើ

១. ដំបូងយកខ្ទឹមស ម្ទេស បង្គាក្រៀម សណ្តែកគួរ ដាក់ចូលក្នុងត្បាល់រួចបុក ពេលដាក់មួយមុខបុកមួយមុខ(បុកតិចៗ) 
២. បន្ទាប់មកទៀតដាក់ប៉េងប៉ោះ ទឹកត្រី ស្ករស ប៊ីចេង និងច្របាច់ក្រូចឆ្មាដាក់ បុកវាថើរៗបន្តិចទៀត។
៣. យកត្រសក់, ការ៉ុត, ពោត និងសណ្តែកដីលីងដាក់ចូលបុកបន្តិច រួចចូកត្រឡប់វាចូលគ្នាឲ្យសព្វដួសដាក់ចានយកពងទារៀបដាក់ពីលើជាការស្រេច៕

បញ្ជាក់: បន្លែអាចដាក់តាមចំនូលចិត្ត