របៀបបុកកំពឹសអំពិលខ្ចី
  • គ្រឿងផ្សំ: - កំពឹស - ក្តឹបអំពិល - ខ្ទឹមក្រហម...
2 years ago. 462


#របៀបបុកកំពឹសអំពិលខ្ចី 😋

#គ្រឿងផ្សំ:
- កំពឹស
- ក្តឹបអំពិល
- ខ្ទឹមក្រហម
- ខ្ទឹមស ម្ទេស
- ស្ករស ម្សៅខ្នរ អំបិល

#បន្លែផ្ទាប់មាន:
- ម្អម ជីវែង
- ជីនាងវង ជីម្លូរ
- ត្រប់ ត្រសក់
- គល់ខ្ទឹម ពពាយ
- សណ្តែកគួរ

#វិធិធ្វើ:

1- ដំបូងលាងកំពឹសឲស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ចែងឲស្រស់ទឹកល្អសិនចាំយកកំពឹសមកបុក
2- បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ម្សៅខ្នរ អំបិល ស្ករសដាក់គ្រឿងចាស់បន្តិចទៅ(ជាពិសេសខ្ទឹមនឹងម្ទេសជួយកាត់ឆ្អាប)
3- បន្ទាប់មកចាំដាក់ក្តឹបអំពិលចូលក្រោយ(ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ)បន្ទាប់ភ្លក់រស់ជាតិល្មម ហើយចុងក្រោយក្រឡុកកំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រាត្រលប់ទៅមកបានហើយជាការស្រេច បន្លែអាចបន្ថែមតាមការចូលចិត្តទៀតបានតែកុំចោលម្អម ឲសោះដូចក្នុងរូបអញ្ចឹង (រស់ជាតិហាមប្រៃ)បញ្ជាក់ត្រូវប្រាកដថាលាងស្អាតហើយនឹងស្រស់ទឹកគ្មានទឹកមួយដំណក់បានវាមិនឆ្អាប តែបើមានទូទឹកកកអាចក្លាស់សេចោលសិនទៅហើយយកពេលមកផ្សំគ្រឿងសិនក៏បាន