ទឹកអំពៅ​មួយ​កែវ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ខ្លាំងក្លា​ណាស់​!
  • អំពៅដំបូងឡើយមានដើមកំណើតនៅ នូហ្គីនៀ New Guinea ជាកោះធំជាងគេទី២លើពិភពលោក...
2 years ago. 1060

អំពៅដំបូងឡើយមានដើមកំណើតនៅ នូហ្គីនៀ New Guinea ជាកោះធំជាងគេទី២លើពិភពលោក។ ក្រោយមកមនុស្សបានបន្សាំពូជបន្តសាបព្រួសនៅជុំវិញពិភពលោក ហើយតំបន់ដែលសំបូរអំពៅជាងគេ គឺនៅប្រទេសឥណ្ឌា។ ចំណែកនៅប្រទេសកម្ពុជាអំពៅមិនពិបាកដាំឡើយ ដែលធ្វើឲ្យពលរដ្ឋយើងសម្បូរអំពើទទួលទានស្ទើរគ្រប់រដូវ។

ទឹកអំពៅគឺជាជម្រើសដ៏ល្អបំផុត ព្រោះវាផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទ ដូចជាជាតិស្ករ វីតាមីន និងជាតិខនិជ ដែលជួយការពារជំងឺផ្តាសាយ ជំងឺគ្រុន…។ លើសពីនោះការហូបទឹកអំពៅ គឺមិនចាំបាច់ព្រួយបារម្ភពីការលើសជាតិស្ករនៅក្នុងឈាមនោះទេ ព្រោះជាតិផ្អែមធម្មជាតិរបស់អំពៅ នឹងជួយបំពេញថាមពលបន្ថែម កុំឲ្យបាត់បង់ជាតិស្ករ កាត់បន្ថយការនឿយហត់ អស់កម្លាំង ព្រមទាំងជួយបន្ថយកម្តៅនៅក្នុងខ្លួន។

អ្វីដែលពិសេសនោះ អំពៅសម្បូរទៅដោយ ជាតិសសៃ និងប៉ូតាស្សូម ដែលជួយសម្រួលដល់ការរំលាយអាហារ និងការទល់លាមក ព្រមទាំងធ្វើឲ្យមុខរបួសឆាប់ជាសះស្បើយ ផងដែរ។ ជម្រើសដ៏ល្អសម្រាប់សុខភាព ស្ករនៅក្នុងទឹកអំពៅ គឺពិតជាមានអត្ថប្រយោជន៍ជាងជាតិស្ករដែលមានក្នុងភេសជ្ជៈកំប៉ុង៕