ក្រោយពេលបែកគ្នា មនុស្សប្រុស និងស្រីមានអារម្មណ៍ខុសគ្នាយ៉ាងដូចម្តេច?
  • ឥទ្ធិពលនៃអារម្មណ៍ ក្រោយពេលបែកគ្នា ធ្វើឲ្យមនុស្សប្រុសទទួលអារម្មណ៍ផ្សេង និងមនុស្សទទួលអារម្មណ៍ផ្សេង...
2 years ago. 1168

ឥទ្ធិពលនៃអារម្មណ៍ ក្រោយពេលបែកគ្នា ធ្វើឲ្យមនុស្សប្រុសទទួលអារម្មណ៍ផ្សេង និងមនុស្សទទួលអារម្មណ៍ផ្សេង នេះបើផ្អែកតាមការសិក្សាស្រាវជ្រាវ។

អ្នកសិក្សា មកពីសាកលវិទ្យាល័យ Binghamton និង សាកលវិទ្យាល័យ London បានសួរអ្នកចូលរួមចំនួន ៥៧០៥​ នាក់ ក្នុងប្រទេស៩៦ ដើម្បីដឹងថាតើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលដែលគេបែកគ្នា។ អ្នកស្រាវជ្រាវ ក៏បានប្រាប់ទៅអ្នកចូលរួមដើម្បីឲ្យវាយតម្លៃខ្លួនឯង ចំពោះភាពឈឺចាប់ផ្នែកផ្លូវចិត្ត និងផ្លូវកាយ ក្រោយពេលបែកបាក់គ្នា ដោយលេខ ០គឺមិនមានអ្វីទាំងអស់ ហើយ ១០ គឺពិបាកខ្លាំង។ ស្រ្តី ទំនងជាមានអារម្មណ៍ពិបាកចិត្តខ្លាំង ក្រោយពេលបែកបាក់។ ការវាយតម្លៃរបស់ពួកគេជាទូទៅ គឺពី៦.៨៤ ទៅ ៤.២១។ ចំណែកមនុស្សប្រុសវិញ ការវាយតម្លៃជាមធ្យមពី ៦.៥៨ សំរាប់អារម្មណ៍ ហើយ៣.៧៥ សំរាប់ផ្លូវកាយ។ ដូច្នេះ មនុស្សប្រុសឈឺចិត្តដូចគ្នា ប៉ុន្តែកំរិតនៃភាពលំបាកក្នុងចិត្តនោះ មិនខ្លាំងដូចមនុស្សស្រីទេ។

អ្នកនិពន្ធ Craig morris ដែលជាអ្នកស្រាវជ្រាវនៅសមាគម ក្នុងសាកលវិទ្យាល័យ Binghamton បានផ្តល់ការណែនាំមួយ ក្នុងសន្និសិទ្ធិសារពត៌មាន ចំពោះមូលហេតុនៃភាពខុសគ្នានេះ៖ “និយាយសាមញ្ញទៅ មនុស្សស្រី យកចិត្តទុកដាក់ក្នុងទំនាក់ទំនងស្នេហា ជាមនុស្សប្រុស។ ស្រ្តីនឹងពរពោះចំនួន៩ខែ នៅពេលមានទំនាក់ទំនងស្នេហា ប៉ុន្តែបុរសអាចចាកចេញបាន ត្រឹមតែប៉ុន្មាននាទីក្រោយទំនាក់ទំនងស្នេហានោះ ដោយមិនមានជាប់ទាក់ទងអ្វីផ្នែកជីវសាស្រ្តទេ។ ដោយសារតែបែបនេះហើយ បានជាតម្រូវឲ្យស្ត្រីត្រូវជ្រើសរើសមនុស្សប្រុស ដែលល្អ។ ដូច្នេះ ការបាត់បង់ទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសល្អ ធ្វើឲ្យស្រ្តីពិបាកចិត្តជាងមនុស្សប្រុស”។

ប៉ុន្តែ អ្នកស្រាវជ្រាវរកឃើញថា នៅពេលដែលឥទ្ធិពលនៃការបែកបាក់ធ្វើឲ្យស្រ្តីពិបាកចិត្តខ្លាំង ពួកគេ ទំនងជាអាចព្យាបាលបានល្អ ដោយពេលវេលា។ ចំណែកឯបុរសវិញ អ្នកស្រាវជ្រាវនិយាយថា ពួកគេដើរចេញបានធម្មតា ប៉ុន្តែ ដូចMorris បានពន្យល់ ការបាត់បង់ទំនាក់ទំនងនឹងធ្វើឲ្យមនុស្សប្រុសនោះ ផ្លាស់ប្តូរ។

បុរសនឹងមានអារម្មណ៍បាត់បង់ខ្លាំង ហើយគេនឹងមានអារម្មណ៍ថា គេត្រូវចាប់ផ្តើមសារជាថ្មី ដើម្បីជំនួសការបាត់បង់របស់គេក្នុងទំនាក់ទំនងស្នេហាមុន។ ការពន្យល់នេះ មិនមែនជាលើកទីមួយទេ ហើយវាប្រហែលជាមានអ្វីមួយ ដែលទាក់ទងនឹងការវិវឌ្ឍរបស់សង្គម ចំពោះវិធីដែលយើងដោះស្រាយបញ្ហាបែកបាក់គ្នា។ គេតែប្រាប់យើងថា កាត់ចិត្តទៅ ប៉ុន្តែ ការសិក្សាមួយទៀត បានរកឃើញថា នេះមិនមែនជាវិធីដ៏ល្អទេ។

ការគូសបញ្ជាក់ពីភាពខុសគ្នាចំពោះវិធីដែលមនុស្សប្រុស និងស្រីចូលក្នុងទំនាក់ទំនងស្នេហា ជួយបកស្រាយថាតើ មនុស្សទាំងពីរភេទ ចាត់ទុកទំនាក់ទំនងស្នេហានោះ ម៉ត់ចត់ប៉ុណ្ណា៕