មូលហេតុធំ 4 យ៉ាង​នៃ​ការកើត​មុន​
  • បញ្ហា​កើតមុន ការពិតទៅ​គឺជា​រឿងធម្មតាៗដែល​អាច​កើត​លើ​មនុស្ស​គ្រប់រូប តែ​ធម្មជាតិ​របស់​ស្បែក​...
2 years ago. 336

បញ្ហា​កើតមុន ការពិតទៅ​គឺជា​រឿងធម្មតាៗដែល​អាច​កើត​លើ​មនុស្ស​គ្រប់រូប តែ​ធម្មជាតិ​របស់​ស្បែក​មុខរប​ស់មនុស្ស​យើង​ខុសប្លែក​ពីគ្នា ទើប​ហុច​ផល​ដល់​ផ្ទៃមុខ​របស់​មនុស្សម្នាក់ៗមិន​ដូចគ្នា ធ្វើឱ្យ​អ្នកខ្លះ​កើតមុន​ច្រើន ឯ​អ្នកខ្លះ​កើតមុន​តិច ដូច្នេះ​ថ្ងៃនេះ ឡា​រ៉ែ​ន មាន​មូលហេតុ​នៃ​ការ​កើតមុន​មក​ជម្រាបជូន​ដូចតទៅ។

1.ពូជ​អម្បូរ​របស់​បុគ្គល​ម្នាក់ ធ្វើឱ្យ​ស្បែក​ខុសប្លែក​ពីគ្នា​ទាំង​គ្រោង​សាង​របស់​ស្បែក ការ​សាង​សារធាតុ​ខ្លាញ់​ដែល​ច្រើន ឬ​តិច​ជ្រុល​ពេក សមត្ថភាព​ក្នុងការ​ជួសជុល​ស្បែក​ក្នុងអំឡុងពេល​កើតមុន និង​ការជួសជុល​នៅពេល​ជា​ពី​អាការ​ក្លាយ​របស់​មុន​ហើយ។


2.ចូលចិត្ត​រញ៉េរញ៉ៃ​ជាមួយ​ផ្ទៃមុខ ដូចជា ចាប់ ប៉ះ អង្អែល កេះ អេះ​ផ្ទៃមុខ​ញឹកញាប់។ កុំភ្លេចថា ដៃ​របស់​អ្នក​បាន​ទៅ​ចាប់​ប៉ះ​អ្វី​មក​ខ្លះ​ក្នុងមួយថ្ងៃៗ បើ​អ្នក​មិនបាន​លាងដៃ ហើយ​មក​ផ្ទៃមុខ​ញឹកញាប់ ក៏​អាច​បង្ក​ឱ្យ​កើតការ​រមាស់​ក្រហាយ ឬ​នាំ​មេរោគ​បាក់តេរីមក ធ្វើឱ្យ​មុន​ដែលមាន​ស្រាប់​កើតការ​រលាក​ក្លាយ​បាន​ទៀតផង។ ការ​ដុសខាត់​មុខ​ញឹកញាប់ អាច​ក្លាយជា​មូលហេតុ​មុន​រីក​រាលដាល​បាន ព្រោះ​ពេលដែល​យើង​ដុសខាត់​មុខ នោះ​មានន័យថា អ្នក​កំពុង​ធ្វើឱ្យ​ស្បែ​កមុខ​ក្រាស់​ឡើង​ដោយ​មិនដឹង​ខ្លួន ធ្វើឱ្យ​រន្ធ​រោម​ត្បៀត​តូច ជាតិ​ខ្លាញ់​ដែល​គួរតែ​ចេញមក ក៏​ចេញមក​មិនបាន (ដុសខាត់​មុខ​បាន តែ​កុំ​ញឹកញាប់ បើ​កំពុង​កើតមុន​ក៏​កុំ​ដុសខាត់ រង់ចាំ​ឱ្យ​ជា​សិន​សឹម​ធ្វើ) ការ​លុប​លាងមុខ​ញឹកញាប់​ជ្រុល​ពេក ឬ​ច្រើនជាង2ដង​ក្នុង​មួយថ្ងៃ នឹង​ក្លាយជា​ការជំរុញ​ក្រពេញ​ជាតិខ្លាញ់​ឱ្យធ្វើ​ការងារ​ខ្លាំង​ខុស​ប្រក្រតី និង​ទង្វើ​មួយចំនួន​ដែល​រុក​គួ​ន​រំខាន​ស្បែ​កមុខ ដូចជា អ្នកខ្លះ​ចូលចិត្ត​យកដៃ​សើយ​សក់​ក្បាល អ្នកខ្លះ​ចូលចិត្ត​យកដៃ​ច្របាច់​ច្រមុះ យក​ទូរស័ព្ទ​ដាក់​ផ្អឹប​នឹង​ថ្ពាល់​ពេល​សន្ទនា ឬ​ចូលចិត្ត​អង្គុយ​យកដៃ​ច្រត់​ចង្កា ឬ​ថ្ពាល់​ជាប្រចាំ​ជាដើម។


3.កិច្ចការងារ​ប្រចាំថ្ងៃផ្សេងៗ ដូចជា ការមិន​ថែ​សម្អាត ការ​លុប​លាងមុខ ឬ​គ្រឿងសម្អាង​មិន​ស្អាត ការប្រើប្រាស់​ផលិត-ផល​បិទបាំង​ចំណុច​មិនល្អផ្សេងៗលើ​ផ្ទៃមុខ ឬ​គ្រឿងសម្អាង​ដែលមាន​ជាតិ​ខ្លាញ់​ជា​គ្រឿងផ្សំ ការប្រើ​គ្រី​ម ឬ​ម្សៅ​ដែល​អាចជា​ដើមហេតុ​រប​ស់មុន​លើ​ផ្ទៃមុខ ការពាក់​មួកសុវត្ថិភាព​ដោយ​មិនដែល​បោកគក់​សម្អាត ការ​គេង​ផ្អៀង​ហើយ​ទឹកមាត់​ហៀរ​ចេញមក​ប្រឡាក់​ថ្ពាល់ អាជីព​ចុងភៅ​ដែល​បានទទួល​ផ្សែង​ពី​សារធាតុ​ពពួក​ខ្លាញ់ និង​ប្រេងផ្សេងៗ ជាង​ម៉ាស៊ីន​ដែល​ធ្វើការ​ជាមួយ​ប្រេង និង​អ្នក​ដែល​ប្រើ​ក្រដាស​កាបូន​ញឹកញាប់​ជាដើម។


4.លាង​សម្អាត​មុខ​ខុស​វិធី កុំ​គិត​ដោយ​ខ្លួនឯង​ថា ត្រឹមតែ​ការប្រើ​ហ្វូ​មលុប​លាងមុខ​ធម្មតា​នឹង​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្អាត​បែប​ហ្មត់ចត់​នោះ ឬ​ទោះជា​យកដៃ​ស្ទាប​មុខ​ហើយ ក៏​មិនមាន​អារម្មណ៍​ថា​មាន​ជាតិ​ខ្លាញ់​នៅ​សេសសល់ ឬ​មាន​អ្វី​នៅជាប់​លើ​ស្បែ​កមុខទៀតឡើយ ព្រោះ​គ្រឿងសម្អាង​ដែល​អ្នក​បំពោក​ទៅលើ​ផ្ទៃមុខ​នោះ វា​មិនអាច​លាង​ចេញ​បាន​ដោយ​សាប៊ូ​ហ្វូ​ម​លាង​មុខតែ​ម្យ៉ាង​នោះទេ ទីបំផុត​គ្រឿងសម្អាង​ទាំងនោះ​ក៏​នឹង​ទៅ​លាយ​ផ្សំ​ជាមួយ​សាប៊ូ​ហ្វូ​ម​លាងមុខ​នោះ​រហូត​កើតការ​ញ៉ុ​ក​ណែន​ក្នុង​រន្ធ​រោម​ធ្វើឱ្យ​មុន​ផុស​ឡើង និង​រួម​ទៅដល់​អ្នក​ដែល​មិន​តុបតែង​មុខ លុះ​មុខ​មាន​ជាតិ​ខ្លាញ់​ឡើង​ច្រើន ក៏​គិតតែ​ពី​លាងមុខ​ពេញ​មួយថ្ងៃ ដែល​ជំនួស​ឱ្យ​ការបាត់​មុន វា​ក្លាយជា​ការជំរុញឱ្យ​មុន​កើត​កាន់តែ​ច្រើនឡើង​ទៅវិញ៕