តើពេលណាជាពេលល្អសម្រាប់ផឹកទឹក?
  •  អ្នកត្រូវតែឈប់ផឹកទឹកនៅពេលទាំងនេះភ្លាម បើមិនដូច្នោះទេអ្នកនឹង….
2 years ago. 273

ទឹកជារូបធាតុម្យ៉ាងដែលមានតួនាទីសំខាន់បំផុតដើម្បីទ្រទ្រង់ និងចិញ្ចឹមរាងកាយរបស់មនុស្ស ប៉ុន្តែទន្ទឹមនឹងការដែលមិនអាចខ្វះវាបាន មានពេលខ្លះវាអាចធ្វើអោយប៉ះពាល់ដល់យើងវិញ ប្រសិនជាយើងទទួលទានវាមិនបានត្រឹមត្រូវ។


តាមការសិក្សាបានបង្ហាញថា ការទទួលទឹកមុនពេល និងក្រោយពេលញ៉ាំអាហារធ្វើអោយមានផលអាក្រក់ចំពោះរាងកាយ។ ប៉ុន្តែ បើទឹកល្អយ៉ាងនេះ តើហេតុអ្វីបានជាវាអាចជះឥទ្ធិពលអាក្រក់មកលើយើងវិញ? អ្នកវិទ្យាសាស្ត្រជាច្រើនបានធ្វើការសិក្សាទៅលើបាតុភូតនេះ និងបានបង្ហាញពីដំណើរនៃទឹកចូលទៅក្នុងរាងកាយ ដែលអាចធ្វើអោយខ្លួនអ្នកដំណើរការមិនប្រក្រតី ប្រសិនជាអ្នកផឹកវាមិនត្រឹមត្រូវតាមពេលវេលារបស់វាទេ។


ក្នុងនោះគេបានរកឃើញថា នៅពេលដែលអ្នកផឹកទឹកមុនពេលបរិភោគអាហារ វានឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារព្រោះវាធ្វើអោយសមត្ថភាពនៃការរំលាយអាហាររបស់វាធ្លាក់ចុះ ព្រោះសារធាតុទឹកបានចូលទៅកាត់ជាតិអាស៊ីតដែលក្រពះបញ្ចេញមកអោយរំលាយអាហារ។


ដូច្នេះហើយ នៅពេលដែលអាហារមិនត្រូវបានរំលាយល្អ វាបង្កបញ្ហាជាបន្តទៅដល់ពោះវៀន ក៏ដូចជារាងកាយទាំងមូល ពីព្រោះជីវជាតិដែលនៅក្នុងអាហារមិនត្រូវបានស្រូបយកគ្រប់គ្រាន់។ សម្រាប់អ្នកដែលត្រូវលេបថ្នាំមុនពេលបាយ អ្នកគួរតែលេបវាអោយបានយ៉ាងលឿនណាស់ក៏មួយម៉ោងមុនពេលបាយដែរ ដើម្បីអោយនៅពេលដែលអ្នកបរិភោគអាហារ ទឹកដែលអ្នកបានផឹកដើម្បីលេបថ្នាំនោះអាចជ្រាបចូលរាងកាយអស់។


ដូចគ្នានេះផងដែរ អ្នកមិនគួរបរិភោគអាហារក្រោយពេលបាយភ្លាមៗនោះទេ ព្រោះមិនខុសពីបញ្ហាខាងលើទេ ទឹកដែលអ្នកផឹកចូលទៅនឹងធ្វើអោយប៉ះពាល់ដល់គុណភាពរបស់អាហារ ក៏ដូចជាការរំលាយអាហារផងដែរ។ លើសពីនេះទៅទៀត វាក៏អាចធ្វើអោយការធ្វើអោយឡើងទម្ងន់ផងដែរ។


តើពេលណាជាពេលល្អសម្រាប់ផឹកទឹក?

ពេលដែលស័ក្តិសមបំផុតសម្រាប់ផឹកទឹក គឺ៣០នាទីមុនពេលដែលអ្នកទទួលទានអាហារ ដោយវាមិនត្រឹមតែជួយមិនអោយអ្នកស្រេកទឹកពេលកំពុងទទួលទានអាហារនោះទេ ប៉ុន្តែវាក៏ជួយអោយប្រព័ន្ធរំលាយអាហារដើរបានល្អដែរ។ មិនខុសគ្នានោះទេ បន្ទាប់ពីប្រមាណជា៣០ ទៅ១ម៉ោងក្រោយញ៉ាំបាយរួច អ្នកចង់ផឹកទឹកប៉ុណ្ណាក៏មិនអីដែរ ព្រោះដំណើរការនៃការរំលាយអាហារត្រូវបានបញ្ចប់រួចរាល់ហើយនៅពេលនោះ។


ប៉ុន្តែប្រសិនជាអ្នកស្រេចទឹកខ្លាំងពេលដែលកំពុងញ៉ាំអាហារ អ្នកអាចផឹកទឹកបានតែនៅក្នុងបរិមាណមួយដែលតិចទៅបានហើយ។ ដូចនេះដើម្បីកុំអោយអ្នកមានបញ្ហាដោយសារតែការផឹកទឹក អ្នកគួរអនុវត្តតាមការណែនាំទាំងនេះ ដើម្បីអោយសុខភាពល្អទាំងអស់គ្នា៕