វិធីប្រើ​អំបិលសមុទ្រ​ ដើម្បី​ឱ្យ​ស្បែក​ស្រស់ស្អាត
  • អំបិល​មាន​សារៈ​សំខាន់​ចំពោះ​ការ​ថែរក្សា​ស្បែក។ ទោះបី​ជា​ផលិតផល​អំបិល​សមុទ្រមាន
2 years ago. 184

 

អំបិល​មាន​សារៈ​សំខាន់​ចំពោះ​ការ​ថែរក្សា​ស្បែក។ ទោះបី​ជា​ផលិតផល​អំបិល​សមុទ្រមាន​ប្រសិទ្ធភាព​តិច​តួច​ក៏​ពិត​មែន តែ​បរិមាណសារ​ធាតុ​ខនិជ​របស់​វា​ខ្ពស់​ជាង​អំបិល​ធម្មតា។ ក្រៅ​ពី​អំបិល​ធម្មតា អំបិល​សមុទ្រ​មាន​ផ្ទុក​នូវ​សារធាតុខនិជ​ផ្សេងៗ​ទៀត​ដូចជា៖ ម៉ាញ៉េស្យូម, ប៉ូតាស្យូម និង​កាល់ស្យូម។ នៅ​ពេល​ប្រើ​អំបិល​សមុទ្រ​នេះ​ជា​រូបមន្ត​ថែ​រក្សា​ស្បែក វា​អាច​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម និង​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ ហើយ​អាច​ជួយ​ព្យាបាល​បញ្ហា​ស្បែក​ផ្សេងៗ។

ខាងក្រោមនេះ​ជាវិធីសាស្ត្រល្អៗ​មួយ​ចំនួន​ដើម្បី​ប្រើអំបិល​សមុទ្រ​សម្រាប់​សុខភាពស្បែក៖

ប្រើ​អំបិលសមុទ្រ​ជូតខ្លួន

អំបិល​សមុទ្រល្អិតៗ​អាចជួយ​ជម្រះ​ស្បែក​ងាប់ៗ​ចេញ​ឱ្យអស់ ធ្វើ​ឱ្យស្បែក​ទន់ និង​គ្មាន​ស្លាកស្នាម។ ដើម្បី​ធ្វើ​អំបិល​សមុទ្រ​ជូតខ្លួន​បាន ត្រូវ​លាយ​អំបិល​សមុទ្រ ជាមួយ​ប្រេង​អូលីវ និង​ប្រេងដូង​ក្នុង​បរិមាណ​ស្មើ​គ្នា។ ម៉ាស្សា​លើ​ស្បែក​របស់​អ្នក​ថ្នមៗ។

ប្រើអំបិល​សមុទ្រ​ដើម្បី​ព្យាបាលមុន

យក​អំបិល​សមុទ្រ​លាយ​ជាមួយទឹក ហើយ​លាប​លើ​ផ្ទៃមុខ។ ថ្នាំ​សម្លាប់​មេរោគនៃ​អំបិល​សមុទ្រ​អាច​បំបាត់មុខ​កើត​មុន​ដែល​បណ្តាល​មក​ពីបាក់តេរី។ ប្រសិន​បើស្បែក​មុខ​របស់​អ្នក​ងាយនឹង​កើត​មុន ត្រូវលាង​សម្អាត​មុខ​ដោយ​ទឹក​អំបិល​សមុទ្រ​ជា​ប្រចាំ​ដើម្បី​ការពារ​កុំឱ្យចេញ​មុន។

អំបិល​សមុទ្រជាម៉ាស់​បិទមុខ​ប្រឆាំង​នឹង​ភាពចាស់

អំបិល​សមុទ្រ​ជួយ​កម្ចាត់​កោសិកាងាប់ៗ​នៅ​លើស្បែក ដែល​មាន​សារៈសំខាន់​ជួយ​រក្សាសុខភាព​កោសិកា​ស្បែក​ថ្មី និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ។ ម៉ាស់​បិតមុខ​អំបិល​សមុទ្រ​អាច​ជួយ​ពន្យា​ស្បែក​ចាស់​ជ្រីវជ្រួញ។ ដើម្បី​អាច​ធ្វើ​ម៉ាស់​បាន ត្រូវ​លាយ​អំបិល​សមុទ្រ​កន្លះ​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹកឃ្មុំ ១ស្លាប​ព្រាបាយ។

អំបិលសមុទ្រ​អាច​ជួយ​ព្យាបាល​ស្បែក​កន្ទួល​រមាស់

ដើម្បី​កាត់បន្ថយ​ស្បែក​កន្ទួល​រមាស់ ត្រូវ​លាយ​អំបិល​កន្លះ​ពែង១ជាមួយ​ស្រូវ​អូប១ស្លាប​ព្រាបាយ និង​ទឹកដោះគោ ឬទឹកដោះគោ​ជូរ​កន្លះ​ពែង។ លាប​វា​លើក​ន្លែង​កន្ទួល​រមាស់ ហើយ​ម៉ាស្សា​យ៉ាង​ថ្នមៗ។ វា​អាច​ជួយ​ព្យាបាល​ស្បែក និង​កាត់​បន្ថយក​ន្ទួល​រមាស់៕