កុំមើល​ងាយ​រុក្ខជាតិមួយនេះ វា​អាច​ព្យាបាល​មុន​ខ្ទុះ​ទទួល​បាន​ផល​ក្នុងពេល ៣ថ្ងៃ
  • ប្រសិនបើ​អ្នកមាន​បញ្ហាកើត​មុន ឈប់​ព្រួយ​បារម្ភ​ទៀតទៅ ព្រោះមាន​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដោះស្រាយ...
2 years ago. 489

 

ប្រសិនបើ​អ្នកមាន​បញ្ហាកើត​មុន ឈប់​ព្រួយ​បារម្ភ​ទៀតទៅ ព្រោះមាន​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហាមួយ​នេះបាន។ សាឡាដ (lettuce) មិនត្រឹម​តែសម្បូរ​ទៅ​ដោយ​វីតាមិន A, C, E, B1, B2, B3, B6 ប៉ុណ្ណោះទេ វា​ថែមទាំង​មាន​ផ្ទុកនូវ​ជាតិ​កាល់ស្យូម, ម៉ាញេស្យូម, ជាតិដែក និង​ទង់ដែង​ផងដែរ។

គុណប្រយោជន៍​នៃសាឡាត់​ គឺអាច​បង្កើត​សំណង​ចិញ្ចឹម​ស្បែក​នៅលើ​ផ្ទៃមុខ ការពារ​ការ​ជះឥទ្ធិពល​ពីពន្លឺ​ព្រះអាទិត្យ។ ជាពិសេស​ស្បែក​ក្រហម​ដោយសារ​តែពន្លឺ​ព្រះអាទិត្យ។ លើស​ពីនេះ​ទៅទៀត​ វា​ត្រូវបាន​គេទទួល​ស្គាល់ថា ជាថ្នាំ​សម្រាប់​កម្ចាត់​បញ្ហាមុន​យ៉ាង​មាន​ប្រសិទ្ធភាព។

វិធីធ្វើ៖

  • - អ្នកត្រូវ​យក​ស្លឹកសាឡាត់​ទៅដាក់​ដាំក្នុង​កំដៅទាប (បើកភ្លើង​តិចៗ) ប្រហែល​ជាមួយ​ម៉ោងកន្លះ។
  • - បន្ទាប់មក ច្រោះយក​តែទឹក ហើយ​ស្លឹកសាឡាដ​បោះចោល។
  • - ប្រើទឹកនេះ​លាបនៅលើ​កន្លែង​មាន​បញ្ហា​ក្នុងរយៈពេល ៣ថ្ងៃ។ តែត្រូវ​រក្សា​វា​ទុក​នៅ​កន្លែង​ត្រជាក់ និង​ងងឹត ទើបធ្វើការ​លាង​សម្អាត​វាចេញ៕