វិធីផ្ចិត​ប្រហោង​ញើស​លើផ្ទៃមុខ​យ៉ាង​មាន​ប្រសិទ្ធភាព
  • ប្រហោង​រន្ធញើស​ជាទូទៅ​កើត​មានចំពោះអ្នក​ដែល​មានស្បែក​មុខមាន​ជាតិខ្លាញ់​ច្រើន។ ប៉ុន្តែ​មិន​មែនមានន័យ​ថា...
2 years ago. 288

ប្រហោង​រន្ធញើស​ជាទូទៅ​កើត​មានចំពោះអ្នក​ដែល​មានស្បែក​មុខមាន​ជាតិខ្លាញ់​ច្រើន។ ប៉ុន្តែ​មិន​មែនមានន័យ​ថា ពួក​គេគ្មាន​ស្បែក​ធម្មតា​ដូច​គេដូច​ឯងនោះទេ។ កត្តា​ផ្សេងៗ​ជាច្រើន​មួយចំនួន​ដែល​បណ្តាល​ឲ្យ​ប្រហោង​រន្ធញើស​នៅលើ​ផ្ទៃមុខ​រួម​មាន៖ ភាព​ចាស់, អនាម័យ​ផ្ទៃមុខ​មិន​បាន​ត្រឹមត្រូវ និង​ការមិន​យកចិត្ត​ទុកដាក់។ នៅក្នុង​ករណី​ពិតប្រាកដ​មួយ​ចំនួន ប្រហោង​រន្ធញើស​អាច​បណ្តាល​មក​ពីលក្ខណៈ​ហ្សែន​ដែល​ទទួលបាន​ពីជំនាន់​មួយទៅ​ជំនាន់​មួយ​ទៀត។

វត្តមាន​រន្ធញើស​ប្រហោង​នៅ​លើផ្ទៃមុខ ធ្វើឲ្យ​យើង​អាច​មើល​ឃើញ​នៅ​លើផ្ទៃ​ស្បែក និង​ធ្វើឲ្យ​ស្បែកមុខ​ចាស់ ហើយ​គ្រើម។ ប្រហោង​រន្ធញើស​នឹង​កើត​ឡើង​ជារឿយៗ ហើយ​អាច​កើត​ឡើង​រយៈពេល​ជា​ច្រើន​ឆ្នាំ។ គ្មាន​វិធីព្យាបាល​ណា​អាច​បំបាត់​វាបាន​ទាំងស្រុង​ឡើយ។ ទោះបី​ជា​យ៉ាង​ណាក៏ដោយ វិធីព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​អាច​ជួយ​កាត់បន្ថយ​ទំហំ​នៃ​ប្រហោង​រន្ធញើស​បាន និង​ធ្វើឲ្យ​មើល​តិចតួច​នៅ​លើ​ផ្ទៃមុខ។

លើសពី​នេះទៀត ដើម្បី​ធ្វើឲ្យ​ស្បែក​មុខ​រលោង ដោយ​ការកាត់ប​ន្ថយទំហំនៃ​ប្រហោង​រន្ធញើស វិធីព្យាបាល​ទាំងនេះ​ក៏អាចជួយ​ការពារ​លក្ខខណ្ឌ​ជាច្រើន​ដូចជា៖ ស្នាម​មុន, កន្ទួល និង​មុន ដែល​ជាធម្មតា​បណ្តាល​មកពី​ប្រហោង​រន្ធញើស។

វិធីព្យាបាល​ប្រហោង​រន្ធញើ​សលើផ្ទៃមុខ​យ៉ាង​មាន​ប្រសិទ្ធិភាព

ដូច្នេះប្រសិនបើ​អ្នកមាន​ប្រហោង​រន្ធញើ​សធ្ងន់ធ្ងរ ខាង​ក្រោម​នេះជាវិធីសាស្ត្រ​ព្យាបាល ដែល​អ្នក​អាច​អនុវត្តតាម ដើម្បី​ជួយ​កាត់​បន្ថយ និង​យក​ភាព​យុវវ័យ​របស់អ្នក​ត្រលប់​មក​វិញ, ស្បែក​សស្រស់​ថ្លាគួរឲ្យ​ទាក់ទាញ​ជាមោទនភាព​របស់​អ្នក។

ដុំទឹកកក

ភាពត្រជាក់​បាន​ពីដុំទឹកកក​នឹង​ជួយ​បង្រួម​ទំហំប្រហោង​រន្ធញើសឲ្យ​កាន់​តែតូច​ទៅៗ។ ដុំ​ទឹកកក​ក៏អាច​ជួយ​ផ្តល់​ជាតិទឹក​ទៅឲ្យ​ផ្ទៃមុខ ហើយ​ជួយកាត់បន្ថយ​ការ​ផលិត​សេប៉ូម(សារធាតុ​ដែល​ចាប់ផ្តើម​ធ្វើឲ្យ​ប្រហោង​រន្ធញើស​កើត​ឡើង)។

លាង​សម្អាត​ផ្ទៃមុខ​នឹង​ទឹក បន្ទាប់​មក​យក​ដុំទឹកកក​ជូតពីលើ​ផ្ទៃមុខ។ ប្រសិនបើ​អ្នកទ្រាំ​នឹង​ភាពត្រជាក់​មិន​បាន អ្នក​អាច​យកដុំទឹក​កកខ្ចប់​នៅ​ក្នុង​ក្រណាត់​ទន់ ហើយ​ជូតលើ​ផ្ទៃមុខ។ វិធីសាស្ត្រ​ដែល​សក្តិ​សមមួយ​ទៀត ដោយ​ប្រើដុំ​ទឹកកក​លាយ​ជាមួយ​នឹង​ទឹកក្រូចឆ្មា ហើយ​ទឹកក្នុង​បរិមាណ​ស្មើគ្នា។

ម៉ាស់​បិតផ្ទៃមុខ

ម៉ាស់បិត​មុខប្រភេទ​ផ្សេងៗ​គ្នាក៏​អាច​ជួយកាត់​បន្ថយ​ទំហំ និងរូបរាង​របស់​ប្រហោង​រន្ធញើស​នៅ​លើផ្ទៃ​មុខ​បាន​ដែរ។ ម៉ាស់​បិត​មុខ​មួយ​ចំនួន​សម្រាប់​ព្យាបាល​បញ្ហា​ប្រហោង​រន្ធញើស​រួម​មាន៖

ប៉េង​ប៉ោះ ទឹកឃ្មុំ ទឹកក្រូចឆ្មា

យក​ប៉េងប៉ោះ​កិនមក​លាប​លើផ្ទៃ​មុខ​អាច​ជួយ​រឹតបន្តឹង​ស្បែក​មុខបាន​យ៉ាងល្អ និង​ជួយបង្រួមប្រហោង​រន្ធញើស​យ៉ាងមាន​ប្រសិទ្ធិភាព។ ម៉ាស់​បិតមុខ​ក៏អាច​ធ្វើពី​ទឹក​ប៉េងប៉ោះ និង​ទឹក​ឃ្មុំបាន​ដែរ។ លាប​ល្បាយ​នេះលើ​ផ្ទៃមុខ រួច​ទុករយៈ​ពេល ១៥នាទី។ លាង​សម្អាតវា​ចេញ​នឹង​ទឹកត្រជាក់។ អ្នក​ក៏អាច​ជំនួស​ទឹកឃ្មុំដោយ​ទឹក​ក្រូចឆ្មា ក៏​អាច​ជួយ​បង្រួមប្រហោង​រន្ធញើស​បាន​ដូច​គ្នា។

ទឹកឃ្មុំ

ទឹកឃ្មុំផ្ទុក​នូវសារធាតុរឹតបន្តឹង ដែល​អាចជួយ​កាត់បន្ថយការ​ផលិតសារធាតុ​សេប៉ូម និង​កាត់បន្ថយ​ទំហំនៃប្រហោង​រន្ធញើស។ អ្នក​អាចលាប​ទឹកឃ្មុំលើ​ផ្ទៃមុខ ហើយ​លាង​សម្អាត​ចេញ​ក្រោយរយៈ​ពេល ២០នាទី។ លទ្ធផល​កាន់តែប្រសើរ​ខ្លាំង​ឡើង នៅ​ពេល​បន្ថែម​ដំណក់​ក្រូចឆ្មា ២-៣ដំណក់ (ឬទឹក​ដោះ​គោស្រស់) លាយ​ជា​មួយ​ទឹកឃ្មុំ រួច​លាប​ពីលើ​ផ្ទៃ​មុខ។ លាង​សម្អាត​ចេញ​ដោយទឹក​ត្រជាក់​ក្រោយ​រយៈ​ពេល ១៥នាទី។

គ្រាប់​ធញ្ញជាតិ​អាល់ម៉ុន ទឹក​ក្រូចឆ្មា

គ្រាប់​អាល់​ម៉ុន​ត្រូវ​បាន​គេទទួល​ស្គាល់ថា មាន​ផ្ទុកនូវ​សារធាតុ​ដែល​អាចព្យាបាល​ស្បែក និងអាច​ជួយព្យាបាល​ប្រហោង​រន្ធញើស​យ៉ាង​មាន​ប្រសិទ្ធិភាព។ បុក​គ្រាប់​អាល់​ម៉ុន ២-៣គ្រាប់​ឲ្យ​ម៉ត់ រួច​បន្ថែម​ទឹកក្រូចឆ្មា ២-៣ដំណក់​ចូល​លាយគ្នា។ បន្ទាប់​មកលាប​លើផ្ទៃមុខ​របស់​អ្នក ហើយ​ទុកចោល​រយៈពេល ២០នាទី។ លាង​សម្អាត​នឹង​ទឹកត្រជាក់។

ស៊ុតសលាយ​ជាមួយ​ទឹកក្រូចឆ្មា

ស៊ុតស​មានផ្ទុក​នូវសារ​ធាតុ កូឡាសែន ចាំ​បាច់​អាចជួយ​ឲ្យ​ស្បែក​ស្រស់ស្អាត​ភ្លឺ​រលោង។ លាប​ផ្ទៃមុខ​នឹងស៊ុតស​អាចជួយ​ជម្រះ​កោសិកាស្បែក​ងាប់ និង​ជួយ​ជម្រុញ​ដល់​ការ​ផលិត​កោសិកា​ស្បែក​ថ្មីជំនួស​វិញ ដូច្នេះ​នឹង​អាច​កាត់បន្ថយ​ទំហំ និងរូបរាង​របស់ប្រហោង​រន្ធញើស។ យក​ស៊ុត ២គ្រាប់ ហើយ​យក​តែពណ៌ស។ បន្ទាប់​មក​ដាក់​ទឹកក្រូចឆ្មា​ចូល ២ទៅ៣ ដំណក់ រួចកូរ​ឲ្យ​សព្វ​ល្អ។ រួច​លាបលើផ្ទៃមុខ​របស់​អ្នក និង​ទុកចោលរយៈពេល ១០នាទី។ លាង​សម្អាត​នឹង​ទឹកក្តៅឧណ្ឌៗ។

ម្សៅក្រាម​លាយជាមួយ​ម្សៅអាវ័ន និង​ទឹកឃ្មុំ

ម្សៅ​ក្រាមមាន​ផ្ទុកនូវ​សារធាតុម្យ៉ាង ជួយឲ្យ​ស្បែក​ក្មេងជាង​វ័យ ហើយ​ក៏មាន​ផ្ទុកនូវ​សារធាតុជួយឲ្យ​ស្បែក​ស្រស់ថ្លា ជួយកាត់​បន្ថ​យប្រហោង​រន្ធញើស។ យក​ម្សៅក្រាម​លាយ​ជាមួយម្សៅ​អាវ័ន និង​ទឹកឃ្មុំ។ ហើយ​អ្នកក៏​អាចបន្ថែម​ទឹកដោះ​គោជូរ និង​ទឹកផ្កា​ដើម្បីទទួលបាន​អត្ថប្រយោជន៏​កាន់​តែច្រើន​ឡើង (ទឹកផ្កា​ជាភ្នាក់ងារ​រឹតបន្តឹង​ស្បែក ឯ​ទឹកដោះ​គោ​ជូរ​ជាអ្នក​សម្អាត​ស្បែក)។ រក្សា​ទុកល្បាយ​ដែល​លាយរួច​រយៈពេល​យូរបំផុត ៣០នាទី។ រួចលាប​លើ​ផ្ទៃមុខ និង​ទុករយៈ​ពេល ១៥នាទី។ ហើយ​លាង​សម្អាត​នឹង​ទឹកត្រជាក់។

ផ្លែឈើ

ផ្លែឈើមាន​ផ្ទុកនូវធាតុផ្សំមួ​យចំនួន​នៅក្នុង​ម៉ាស់បិត​មុខ។ មធ្យោបាយ​ដែលប្រសើរបំផុត​ដើម្បី​បំបាត់ប្រហោង​មុខគឺ ត្រូវយក​ផ្លែឈើ​មក​កិន ចម្រាញ់​យក​ទឹក រួចលាប​លើ​ផ្ទៃមុខ។ លាង​សម្អាត​ដោយទឹក​ត្រជាក់​ក្រោយពេល​វាធ្វើឲ្យ​អ្នកមាន​អារម្មណ៏​ល្អ។ ម៉ាស់​បិតមុខ​ធ្វើពីផ្លែឈើ​រួមមាន៖ ល្ហុង, ម្នាស់, ក្រូច និង​ផ្លែប័រ-ល-។

រមៀត​លាយជាមួយ​ឈើចន្ទន៏​គ្រឹស្នា និង​ប្រេង​អាល់ម៉ុន

ធាតុផ្សំ​ទាំង ៣មុខនេះ​មានផ្ទុក​សារធាតុ​ជួយឲ្យ​ស្បែកក្មេង​ជាងវ័យ ដែល​អាចជួយ​កាត់បន្ថយ​ប្រហោង​រន្ធញើស។ លាយ​ម្សៅឈើ​ចន្ទន៏គ្រឹស្នា ១ស្លាបព្រាបាយ​ជាមួយនឹង​ម្សៅរមៀត ១ស្លាប​ព្រាបាយ។ រួចបន្ថែម​ប្រេងអាល់​ម៉ុន ២ទៅ ៣ដំណក់ រួចកូរឲ្យ​បាន​សព្វ។ ហើយ​លាបលើ​ផ្ទៃមុខ និង​លាងសម្អាត​នឹងទឹ​កត្រជាក់​ក្រោយរយៈ​ពេល ២០នាទី។

ស្លឹកសាឡាដ៍

ស្លឹកសាឡាដ៍​បៃតងអាច​ជួយកាត់បន្ថយ​ទំហំរន្ធញើស​បាន​ច្រើន។ កិនស្លឹក​សាឡាដ៍​ចម្រាញ់​យក​ទឹក  រួចបន្ថែមទឹកក្រូចឆ្មា ២ទៅ ៣ដំណក់​ចូល ហើយ​លាបលើផ្ទៃមុខ​របស់​អ្នក។ បន្ទាប់​មកលាង​សម្អាត​នឹងទឹកត្រជាក់​ក្រោយរយៈ​ពេល ២០នាទី​នឹង​សង្កេតឃើញ​ថាប្លែក។

អំបិល​លាយ​ជាមួយប៊ឺ

ប្រហោង​រន្ធញើស​បណ្តាលឲ្យ​បាត់បង់​សម្រស់ ហើយ​ជួនកាល​មើល​ទៅដូច​ជា​មាន​ស្លាក​ស្នាម។ ម៉ាស់​បិតមុខ​ធ្វើពី​អំបិល​លាយ​ជាមួយប៊ឺ​អាចជួយ​បិតបាំង​ប្រហោង​រន្ធញើស​យ៉ាង​មាន​ប្រសិទ្ធិភាព។ លាយ​អំបិល​ជាមួយនឹង​ប៊ឺ។ រួចលាប​លើប្រហោង​រន្ធញើស និង​ទុកវា​ចោលរយៈ​ពេលប្រហែល ១៥នាទី។ ក្រោយ​មកទៀត​លាង​សម្អាត​នឹង​ទឹកត្រជាក់។

ទឹកដោះគោ​សល់ពីធ្វើប៊ឺ

ទឹកដោះ​គោអាច​ជួយព្យាបាល​រន្ធញើស, មុន, កន្ទួល​បណ្តាល​មក​ពីត្រូវ​កម្តៅថ្ងៃ, ស្នាម​អាចម៌​រុយ និង​ជួយរឹតបន្តឹង​ស្បែក​បាន​យ៉ាងមាន​ប្រសិទ្ធិភាព។ លាប​ទឹកដោះគោ​នេះលើផ្ទៃ​មុខ ដោយ​ប្រើជក់​ជំនួយ។ ក្រោយរយៈ​ពេល ២០នាទី​លាងសម្អាត​ផ្ទៃមុខ​នឹង​ទឹកត្រជាក់។ អត្ថប្រយោជន៏​កាន់​តែច្រើន​ឡើង ដោយ​បន្ថែម​ទឹក​ប៉េងប៉ោះ​ស្រស់​ចូល​លាយ​ជាមួយទឹក​ដោះគោ។

ទឹកដោះគោ​ម៉ាញ៉េស៊ី

ទឹកដោះគោ​ម៉ាញ៉េស៊ីអាច​ជួយ​បិត​បាំងប្រហោង​រន្ធញើស​លើផ្ទៃ​មុខ និង​អាចជួយព្យាបាល​មុនយ៉ាង​មានប្រសិទ្ធិភាព។ លាង​សម្អាត​ផ្ទៃមុខ​នឹង​ទឹកត្រជាក់។ រួចលាប​ទឹក​ដោះគោ​ម៉ាញ៉េស៊ី​ពីលើផ្ទៃមុខ​ដោយ​ប្រើជក់​ជំនួយ (១ស្លាប​ព្រាអាចលាប​បាន​ពេញទាំង​ផ្ទៃមុខ) និងលាង​សម្អាត​ចេញក្រោយ​រយៈពេល ២០នាទី​ជាមួយទឹ​កក្តៅឧណ្ឌៗ រួច​លាង​សម្អាត​នឹង​ទឹក​ត្រជាក់​ភ្លាមៗ៕