តើដល់​ពេលណា​ទើបអាច​រួមភេទ​បាន​វិញ ក្រោយ​ពេលសម្រាល​កូនរួច?
  • ការចាប់ផ្តើម​មករដូវភ្លាមៗ​ ក្រោយពេល​សម្រាល​កូនរួច និង​ការពន្យាពេល​រហូតដល់​ទៅ ៦សប្តាហ៏​ត្រូវ​បានគេទទួលស្គាល់​ថា ជាការ​មករដូវ​ក្រោយ​ឆ្លងទន្លេ។ អង្គការសុខ...
2 years ago. 1120
ការចាប់ផ្តើម​មករដូវភ្លាមៗ​ ក្រោយពេល​សម្រាល​កូនរួច និង​ការពន្យាពេល​រហូតដល់​ទៅ ៦សប្តាហ៏​ត្រូវ​បានគេទទួលស្គាល់​ថា ជាការ​មករដូវ​ក្រោយ​ឆ្លងទន្លេ។ អង្គការសុខភាព​ពិភពលោក (WHO) បានពណ៌នា​អំពីការ​មករដូវក្រោយ​ពេលឆ្លង​ទន្លេរួច ព្រោះវា​ជារឿង​មួយសំខាន់ និង​ជាដំណាក់​កាល​ដែល​អ្នកម្តាយ និងទារក​ទទួល​ការ​មើល​ថែ​មិន​បាន​គ្រប់គ្រាន់។
 

តាមការសិក្សាស្រាវជ្រាវ​នៅក្នុង​ទស្សនាវដ្តី​វិជ្ជាសម្រាល​កូន និងរោគស្ត្រី​អន្តរជាតិ​បានរកឃើញ​ថា ស្ត្រីច្រើន​តែចង់រួម​ភេទ ក្រោយ​រយៈពេល ៦សប្តាហ៏ បន្ទាប់ពី​ពួកគេ​បានឆ្លង​ទន្លេ​តាមធម្មជាតិ​រួច។ មានស្ត្រី ១/៣ តែប៉ុណ្ណោះ​ដែលវះកាត់​យកកូនរួច ចង់រួមភេទ​ក្រោយ​រយៈពេល ៦សប្តាហ៏។

ចំពោះស្បូន​ក្រោយឆ្លង​ទន្លេធម្មតា
យល់ល្អត្រូវរង់ចាំរហូត​ដល់ ៦សប្តាហ៏ក្រោយ​ឆ្លងទន្លេរួច ចាំរួមភេទ។ រាងកាយ​របស់អ្នកម្តាយ​គួរតែត្រូវបានផ្តល់​ពេលវេលាគ្រប់គ្រាន់​ ដើម្បីព្យាបាល។

ចំពោះការឆ្លង​ទន្លេដោយការវះកាត់
ប្រសិនបើការ​ឆ្លងទន្លេរបស់ស្ត្រី​ដោយការវះកាត់ ត្រូវចំណាយពេលវេលា​ដើម្បីព្យាបាល ហើយពេលវេលា​នៃការព្យាបាល​របស់បុគ្គលម្នាក់ៗ​មាន​ភាពខុសៗគ្នា អាស្រ័យ​ទៅតាម​ទ្រង់ទ្រាយ​នៃការ​វះកាត់។ ដូច្នេះវាប្រហែល​ជាត្រូវរង់ចាំ​រហូតដល់ច្រើន​ជាង ៦សប្តាហ៏ ទើបអាច​បង្កាត់ភ្លើង​ស្នេហ៏បាន។

ប៉ុន្តែចំណុច​ដែលសំខាន់​បំផុត​គឺ ពឹងផ្អែកលើ​ស្ត្រីថា តើបានត្រៀម​អារម្មណ៏ និងត្រៀមខ្លួនប្រាណ​សម្រាប់ការរួមភេទ​ហើយ ឬនៅ ព្រោះបន្ទាប់​ពីវះកាត់រួចតែងតែ​មាន​របូសខ្លាំង។ កត្តា​ដូច​ជា អស់​កម្លាំង, ភាពតាន​តឹង និងភ័យខ្លាច​នឹងការឈឺចាប់ អាចបំផ្លាញ​សម្រើបផ្លូវភេទ​របស់អ្នក។ ដើម្បីអាច​ឲ្យអ្នកម្តាយ​សះស្បើយ​បានឆាប់រហ័ស និង​បង្កើន​សុខភាព​ឡើងវិញ​បាន អ្នកម្តាយត្រូវការការ​ថែទាំឲ្យ​បានគ្រប់គ្រាន់ និងភាពប្រុងប្រយ័ត្ន​ទុកជាមុន។

ខាងក្រោមនេះ​ជាវិធីសាស្ត្ររួមភេទ​ក្រោយពេល​សម្រាលកូនរួច៖
- បំលាស់ប្តូររបស់​អរម៉ូនអាចធ្វើឲ្យទ្វារមាស​ស្ងួត ហើយងាយ​នឹងឈឺចាប់ ជាពិសេស​នៅពេលអ្នកជាម្តាយ​បំបៅដោះកូន។ ដូច្នេះ ដើម្បី​ជួយកាត់បន្ថយ​ការ​ឈឺចាប់​ក្រោយពេល​រួមភេទ, ត្រូវធ្វើសកម្មភាព​យឺតៗ។ ត្រូវសាកល្បង​ឱបថ្នាក់ថ្នម និងស្និតស្នាល​ជាមួយគ្នា​ជាមុនសិន, ដូច្នេះ ទីបំផុតអ្នក​នឹងស៊ាំនឹង​ការស្ទាបអង្អែល​នៅក្នុងផ្លូវភេទ​ម្តងទៀត។
- ព្យាយាមប្រើក្បាច់សិច​ណាដែលមិន​ដាក់សម្ពាធលើទ្វារមាស​របស់អ្នក​ខ្លាំងពេក
- ដើម្បីពង្រឹងសាច់ដុំ​ត្រគាករបស់អ្នក​បាន ព្យាយាមធ្វើលំហាត់ប្រាណ​ដងខ្លួន
- ទទួលទានអាហារ​ជំនួយដល់សុខភាព រួមផ្សំទាំង​ទឹកឲ្យបាន​គ្រប់គ្រាន់
- ធ្វើលំហាត់ប្រាណ​ជាទម្លាប់ប្រចាំថ្ងៃ​របស់អ្នក
- សម្រាកឲ្យបានច្រើន​តាមដែលអាច​ធ្វើទៅបាន។

គូស្នេហ៏រួមភេទ​ភាគច្រើន​មានការព្រួយបារម្ភទាក់ទង​នឹងបញ្ហាការ​មានផ្ទៃពោះ។ ដូច្នេះយល់ល្អ​ត្រូវចេះរៀប​ចំ និងចេះ​អត់ធ្មត់៕