អំពីយើង

អំពី​ក្រុមហ៊ុនមេគង្គម៉ល (ABOUT US)

ទស្សនៈវិស័យ (VISION)
ក្លាយជារចនាសម្ព័ន្ធពាណិជ្ជកម្មតាមបច្ចេកវិទ្យាទំនើបដែលអាចអោយអតិថិជនរបស់យើងជួបប្រជុំគ្នាធ្វើអាជីវកម្មបានផលចំនេញច្រើននៅលើប្រព័ន្ធក្រុមហ៊ុនមេគង្គម៉ល (Mekong Mall) ហើយឆ្ពោះទៅជាក្រុមហ៊ុនធំមួយនៅអាស៊ីក្នុងរយះពេល១០ឆ្នាំខាងមុខ។

បេសកកម្ម (MISSION)
ផ្តល់ភាពងាយស្រួលនិងទំនុកចិត្តដល់អ្នកប្រើសេវាកម្មរបស់យើង តាមលក្ខណះស្តង់ដារខ្ពស់ ទំនើប រហ័សទាន់ចិត្ត ជាមួយបច្ចេកទេសគ្រប់គ្រងតាមកម្មវិធី iCloudERP។

សេចក្តីសង្ខេបនៃការអនុវត្ត (EXECUTIVE SUMMERY)


ក្រុមហ៊ុនមេគង្គម៉ល (Mekong Mall) គឺជាក្រុមហ៊ុនកូនខ្មែរ ហើយផ្តួចផ្តើមគំនិតដោយលោក ឡាយ ​គី រី ដែលមានក្រុមហ៊ុនជាច្រើនបានដំណើរការក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស ហើយបានមូលមតិ និងសហការគ្នាជាមួយម្ចាស់ក្រុមហ៊ុន៩នាក់ផ្សេងទៀតជាមួយដើមទុនគិតទឹកប្រាក់បំរុងរហូតដល់ទៅមួយលានដុល្លារអាមេរិក​។​ សំរាប់ក្រុមហ៊ុនយើងគំរោងមួយនេះ នឹងផ្តល់អោយអ្នកផ្គត់ផ្គង់អាចធ្វើការដាក់លក់ទំនិញគ្រប់ប្រភេទដែលច្បាប់រដ្ឋអនុញ្ញាត តាមបច្ចេកវិទ្យាទំនើបជាមួយក្រុមការងារយើងផ្ទាល់។ 
ក្រុមហ៊ុនមេគង្គម៉ល ផ្តោតសំខាន់លើការជួយលក់ផលិតផលទៅកាន់អតិថិជនគោលដៅនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ គន្លឹះយុទ្ធសាស្រ្តទីផ្សារត្រូវបានរៀបចំបង្កើតឡើងនឹងបង្កើនភាព​​រីក​​ចំរើនដល់ហាងទំនិញដែលបានជ្រើសរើសក្រុមហ៊ុនមេគង្គម៉ល​(Mekong Mall) ទាំងអស់ជាមួយការចែកផលចំណេញជាក់លាក់ជាមួយដៃគូរ និងម្ចាស់អាជីវកម្មយើង។